ញញឹមមានលាភDropDownPage

QUICK - I'll be missing you by Puff daddy

ប្លង់​​ថត​កុន​​ល្បី​ៗ​​ សូម្បី​​ភាពយន្ត​ហូលីវូដ​​ក៏​យក​តាម​​​នេះ​ដែរ!

ប្លង់​​ថត​កុន​​ល្បី​ៗ​​ សូម្បី​​ភាពយន្ត​ហូលីវូដ​​ក៏​យក​តាម​​​នេះ​ដែរ!

ប្លង់​ថត​នៃ​ភាពយន្ត​ល្បី​ៗ​សុទ្ធ​តែ​បាន​ឆ្លង​កាត់​ការ​ជ្រើស​រើស​យ៉ាង​ម៉ត់ចត់​ និង​សរសេរ​ជាក់​លាក់​ក្នុង​សេនារីយ៉ូ​រឿង។ ថ្វីត្បិត​ពេល​ខ្លះ​ ផលិតករ​មួយ​ចំនួន​បាន​ព្យាយាម​បង្កើត​ប្លង់​ថ្មី​ៗ​របស់​ខ្លួន​​ក្ដី​ ប៉ុន្តែ​ភាពយន្ត​ទូទាំង​ពិភពលោក​ សូម្បី​តែ​ហូលីវូដ​ តែង​ប្រើ​ប្រាស់​ប្លង់​ខាង​ក្រោម​នេះ​ ជា​ប្លង់​មូលដ្ឋាន​ក្នុង​ការ​ថត​ខ្សែ​ភាពយន្ត​របស់​ខ្លួន៖

-Extreme Wide Shots (EWS)​ គឺ​ជា​ប្លង់​ពី​ចម្ងាយ​ អាច​បង្ហាញ​ពី​អ្វី​មួយ​ ឬ​ទី​កន្លែង​ណា​មួយ​បាន​​​យ៉ាង​ទូលាយ។ (មើល​រូប​ទី​១​ ខាង​ក្រោម)

-Wide Shots​ (WS) គឺ​ជា​ប្លង់​បង្ហាញ​មួយ​ជំហរ​ខ្លួន​របស់​មនុស្ស​ ឬ​ Subject​ អ្វី​មួយ។

-Medium Shots​ (MS) គឺ​ថត​មនុស្ស​ត្រឹម​ពាក់​កណ្ដាល​ចង្កេះ​ឡើង​លើ​រហូត​​ហួស​ចុង​សក់​បន្តិច។ ប្លង់​នេះ​គឺ​អាច​ឲ្យ​អ្នក​ទស្សនា​ឃើញ​ពី​ចលនា​ដៃ​ ឬ​ការ​ផ្លាស់​ទី​​របស់​តួ​អង្គ​យ៉ាង​ច្បាស់។

-Medium Close Ups (MCU) គឺ​ជា​ប្លង់​ដែល​បង្ហាញ​តួ​អង្គ​កាន់​តែ​កៀក​ ចាប់​​ត្រឹម​ក្រោម​ស្មា​បន្តិច​ទៅ​លើ​ដល់​​​ចុង​សក់។

-Close Ups (CU)​ គឺ​ជា​ប្លង់​ដែល​បង្ហាញ​ផ្នែក​ណា​មួយ​នៃ​ Subject។ ឧទាហរណ៍​ដូច​រូប​ទី​១​​ខាង​ក្រោម​នេះ​ CU ​គឺ​មុខ​របស់​មនុស្ស​ប្រុស​នោះ។

-Extreme Close Ups (ECU) គឺ​ជា​ប្លង់​ថត​កៀក​បំផុត​ ដែល​អាច​ធ្វើ​ឲ្យ​អ្នក​មើល​ឃើញ​ Subject​ ច្បាស់​ និង​លម្អិត​ជាង​ភ្នែក​របស់​អ្នក​ទៅ​ទៀត។ ដូច​រូប​ទី​១​ខាង​ក្រោម​នេះ​ ECU​ គឺ​លើ​រង្វង់​ភ្នែក​ទាំង​ពីរ​របស់​មនុស្ស​ប្រុស​នោះ។

Camera-Shotsរូប​ទី​១
-Two Shot គឺ​ជា​ប្លង់ ​ដែល​ថត​យក​មនុស្ស​ពីរ​នាក់។ (មើល​រូប​ទី​២​ ខាង​ក្រោម​)

Two-Shot
រូប​ទី២

-Over the Shoulder Shots (OSS) គឺ​ជា​ប្លង់​ថត​ពី​ខាង​ក្រោយ​មនុស្ស​ម្នាក់​សំដៅ​ឆ្ពោះ​ទៅ​កាន់​ Subject ​ដោយ​ឲ្យ​ឃើញ​ត្រចៀក​ ស្មា​ ឬ​ផ្ទៃ​មុខ​ម្ខាង​​នៃ​មនុស្ស​នោះ។ បច្ចេកទេស​នៃ​ការ​ថត​ប្លង់​នេះ​គឺ​ឲ្យ​មនុស្ស​ទល់មុខ​នឹង​ Subject។ ប្លង់​នេះ​ក៏​គេ​ឧស្សាហ៍​ប្រើ​ក្នុង​កិច្ច​សម្ភាសន៍​ដែរ។ (មើល​រូប​ទី​៣​ ខាង​ក្រោម)

over-shoulder
រូប​ទី៣

-Point of View ​គឺ​ជា​ប្លង់​ដែល​ថត​ចេញ​ពី​ក្បែរ​ភ្នែក​របស់​អ្នក​សម្ដែង​ ដូច្នេះ​អ្នក​ទស្សនា​នឹង​មាន​អារម្មណ៍​ថា​ ប្លង់​ហ្នឹង​គឺ​ចេញ​ពី​ភ្នែក​របស់​គេ​ផ្ទាល់​ ឬ​ដៃ​កំពុង​មាន​ចលនា​ក្នុង​អេក្រង់​​ហាក់​បី​ដូច​ជា​ដៃ​របស់​គេ​ដែរ។ (មើល​វីដេអូ​ខាង​ក្រោម)




-Selective Focus គឺ​ជា​ប្លង់​ដែល​គេ​ថត​​​ទម្លាក់​ Aperture ​ឲ្យ​ទាប​ ឧ. f/3.5, f/2.8, f/2, ឬ​ f/1.4​ នោះ​វា​នឹង​បង្កើត​ភាព​ព្រិល​ (Depth of Field)​ នៅ​កន្លែង​ដែល​អ្នក​មិន​ផ្ដោត​លើ​ (Out of Focus) ។ មើល​រូប​ទី​៤​ រូប​ផ្នែក​ខាង​លើ​ គឺ​ឲ្យ​ Focus ​នៅ​​​ខាង​មុខ​ ដូច្នេះ​រូប​បុរស​នោះ​មាន​ភាព​ច្បាស់​ ចំណែក​ឯ​រូប​នារី​នៅ​ខាង​ក្រោយ​ព្រិល។ ចំពោះ​​រូប​ខាង​ក្រោម​​​ គឺ​ឲ្យ​ Focus ​នៅ​ផ្នែក​ខាង​ក្រោយ​ ដូច្នេះ​រូប​នារី​ច្បាស់​ ចំណែក​រូប​បុរស​ព្រិល។ ដោយសារ​​ភាព​យន្ត​​មាន​ចលនា​ គេ​​អាច​​ប្ដូរ​ឲ្យ​​ម្ដង​ព្រិល​មុខ​​ម្ដង​ព្រិល​​ក្រោយ​បាន​យ៉ាង​​ងាយ។ (អាន​អត្ថបទ៖ របៀប​នៃ​ការ​ថត​រូប​បែប​ Depth of Field

selective-focus
រូប​ទី​៤

ទស្សនាវីដេអូ​អំពី​ប្លង់​ផ្សេង​ៗ៖



ក្រោយ​​ពីដឹង​​ប្លង់​មូលដ្ឋាន​ទាំង​អស់​​នេះ​ហើយ​ ប្រិយមិត្ត​អាច​​អនុវត្ត​​ផលិត​ជា​វីដេអូ​ខ្នាត​ខ្លី​បាន​ហើយ។

ដោយ៖ មាស រ័ត្ន
ប្រភព៖ thewildclassroom, learnaboutfilmempireonline

មតិយោបល់

ប្លង់​ថតរូប​​មូលដ្ឋាន​ អ្នក​ទើប​រៀន​ថត​រូប​ដំបូង​ៗ​ កម្រ​មើល​រំលង


           

           

ប្លង់​ថតរូប​​មូលដ្ឋាន​ អ្នក​ទើប​រៀន​ថត​រូប​ដំបូង​ៗ​ កម្រ​មើល​រំលង

មាន​មនុស្ស​ជា​ច្រើន​ឆ្ងល់​ថា​ ហេតុ​អ្វី​បាន​ជា​អ្នក​ថត​រូប​អាជីព​​​ ឬ​អ្នក​ថត​រូប​សិល្បៈ​ខ្លះ​ ថត​រូប​បាន​ស្អាត​ៗ​ម្ល៉េះ។ តាម​ពិត​ទៅ​ ក្រៅ​ពី​ទេពកោសល្យ​ និង​គំនិត​ច្នៃ​ប្រឌិត​ អ្នក​ថត​អាជីព​ខ្លះ​មាន​ប្លង់​ថត​មូលដ្ឋាន​របស់​ខ្លួន​ដូច​ខាង​ក្រោម​នេះ៖



*** ​Subject៖ នៅ​ក្នុង​រូបថត​ Subject គឺ​សំដៅ​លើ​មនុស្ស​ សត្វ​ ឬ​អ្វី​ ដែល​អ្នក​ថត​ចង់​បង្ហាញ។ បើ​រូប​ថត​នោះ​ជា​ទេសភាព​ ដូច្នេះ​ទេសភាព​នោះ​គឺ​ជា​ Subject។ បើ​រូប​ថត​ Portrait​ ដូច្នេះ​ Portrait​ នោះ​គឺ​ជា​ Subject។ ក្នុង​រូប​ខាង​ក្រោម​នេះ​ នារី​កាន់​កាមេរ៉ា​​គឺ​ជា​ Subject។




Beautiful-Girl-HD-Wallpapers



១) Rule of Thirds

ការ​ថត​រូប​ដោយ​ឲ្យ​ Subject​ នៅ​ចំ​កណ្ដាល ​គឺ​មើល​ទៅ​មិន​ស្អាត​ប៉ុន្មាន​ទេ​ លើក​លែង​តែ​ថត ​Portrait (លក្ខណៈ​រូប​ថត​បិត​កាត)។ អ្នក​ថត​រូប​ភាគ​ច្រើន​ជ្រើស​ថត​ Subject ​របស់​ខ្លួន​ប៉ះ​នឹង​ខ្សែ​បន្ទាត់​​ពីរ​ គឺ​ខ្សែ​បន្ទាត់​ដេក​ និង​ខ្សែ​បន្ទាត់​​ឈរ។ គេ​ហៅ​ប្លង់​នេះ​ថា​ “Rule of Thirds”។ Subject ​មិន​ចាំ​បាច់​ទាល់​តែ​ប៉ះ​ត្រង់​ចំណុច​ប្រសព្វ​រវាង​ខ្សែ​ទាំង​ពីរ​១០០​%​ នោះ​ទេ​ គឺ​គ្រាន់​តែ​នៅ​ក្បែរ​ចំណុច​​ប្រសព្វ​នៃ​ខ្សែ​ទាំង​ពីរ​នោះ​ក៏​បាន​ដែរ។



rule of third

(រូប​ខាង​ឆ្វេង)​ Subject នៅ​កណ្ដាល​​មើល​ទៅ​មិន​ស្អាត​ដូច​​រូប​ដែល​មាន​ Subject​ ស្ថិត​នៅ​​ខាង​ឆ្វេង​បន្តិច​ (រូប​ខាង​ស្ដាំ)



The Rule of Thirds2



The Rule of Thirds



***កាមេរ៉ា​អាច​ដាក់​ខ្សែ​បន្ទាត់​​ (Gridlines)​​ នេះ​បាន​ សម្រួល​ដល់​​អ្នក​ពិបាក​ក្នុង​ការ​ស្មាន​ដោយ​ភ្នែក។



២) បន្ទាត់​​ដេក​ (To place the horizon line)​

ក្នុង​ករណី​គេ​ថត​ Subject​ ជា​បន្ទាត់​ដេក​ ដូច​ជា​ស្នួ​ហាល​ខោអាវ​ ឬ​របង​ផ្ទះ​ គេ​កម្រ​ឲ្យ​បន្ទាត់​នោះ​ស្ថិត​នៅ​ចន្លោះ​កណ្ដាល​ណាស់​ ព្រោះ​គេ​យល់​ថា​ វា​មើល​ទៅ​មិន​ស្អាត។ អ្នក​ថត​រូប​ជំនាញ​នឹង​ចាប់​ប្លង់​ដោយ​ឲ្យ​​បន្ទាត់​នោះ​នៅ​លើ​ ឬ​ក្រោម​ចំណុច​កណ្ដាល​ (មើល​រូប)។ ប៉ុន្តែ​មាន​ករណី​លើក​លែង​ខ្លះ​ គេ​អាច​ឲ្យ​បន្ទាត់​​ស្ថិត​នៅ​ចន្លោះ​កណ្ដាល​ដែរ​ ដូច​ជា​ថត​រូប​បែប​ឆ្លុះ​ផ្ទៃ​ទឹក​ (Reflection)​ ពីព្រោះ​ដើម្បី​បែងចែក​ទិដ្ឋភាព​ផ្នែក​ខាង​លើ​ និង​ផ្នែក​ខាង​ក្រោម​ឲ្យ​ស្មើ​គ្នា។ ក្នុង​ការ​អនុវត្ត​ដំបូង​ អ្នក​អាច​រថ​វត្ថុ​ដេក​ដូច​ជា​ Keys ប៉្យាណូ​, កាំ​ជណ្ដើរ, ក្រដាស​កាសែត…។



Horizontal & Vertical lines1



៣) តម្រង់​​ចូល​ទៅ​ក្នុង​​​ប្លង់​ (Lean Into the Frame)

នៅ​​ពេល​អ្នក​ថត​មនុស្ស​ ឬ​សត្វ​ យល់​ល្អ​ទុក​លំហ​ត្រង់​ភ្នែក​របស់​គេ​កំពុង​សម្លឹង​ទៅ​ ឬ​ចលនា​របស់​គេ​កំពុង​តែ​សំដៅ​ទៅ។ ឧ.​ ទា​កំពុង​ហែល​ (មើល​រូប​ទា​ខាង​ក្រោម)​ ​ស្ថិត​នៅ​កណ្ដាល​រូប​ថត​គឺ​ពុំ​សូវ​ស្អាត​ទេ​ ប៉ុន្តែ​បើ​គេ​រំកិល​កាមេរ៉ា​ដោយ​ឲ្យ​ទា​នោះ​មក​នៅ​ត្រង់​ជ្រុង​ខាង​ស្ដាំ​ ផ្នែក​ខាង​លើ​ ហើយ​ទុក​ចន្លោះ​ឲ្យ​ទូលាយ​ត្រង់​ទិសដៅ​ដែល​ទា​នោះ​កំពុង​ហែល​ទៅ​ នោះ​មើល​ទៅ​ស្អាត​ជាង។ តិចនិក​នេះ​គេ​ហៅ​ថា​ “Lean Into the Frame”។ ម្យ៉ាង​ ទីតាំង​នៃ​ Subject ​នេះ​គឺ​ចូល​ទៅ​ក្នុង​ប្លង់​ទី​មួយ​ (Rule of Thirds) ​ដែរ។



Lean Into the Frame



មើល​រូប​ផ្សេង​ទៀត៖



lean into frame





៤) បង្កើត​ប្លង់​ដឹកនាំ​ដោយ​បន្ទាត់​ (Leading lines)

សម្រាប់​បច្ចេកទេស​នេះ​គឺ​អ្នក​ថត​រូប​មើល​ឃើញ​អ្វី​ដែល​ឈរ​តម្រៀប​ ឬ​បន្ត​កន្ទុយ​គ្នា​​ជា​ជួរ​ត្រង់​ ទ្រេត​ ដេក​ កោង​ ឬ​​ទឹក​រលក​​ថា​អាច​​ដឹកនាំ​ភ្នែក​អ្នក​មើល​ ឲ្យ​សម្លឹង​ទៅ​តាម​បន្ទាត់​ទាំង​នោះ​បាន។ ជួន​កាល​​បន្ទាត់​នេះ​ជា​ Subject​ ចម្បង​ដែល​អ្នក​ថត​រូប​​ចង់​​បង្ហាញ​ ប៉ុន្តែ​ពេល​ខ្លះ​វា​ត្រូវ​បាន​អ្នក​ថត​រូប​ប្រើ​ដើម្បី​នាំ​ភ្នែក​មនុស្ស​ ទៅ​មើល​ Subject ​ដ៏​សំខាន់​ដែល​គេ​ចង់​បង្ហាញ។



***​អាច​មាន​បន្ទាត់​​ជា​ច្រើន​ក្នុង​ប្លង់​តែ​មួយ​ដែរ!!!



Leading lines3

​​បន្ទាត់​ទាំង​នេះ​ ដែល​មាន​ផ្លូវ​ដែក​ ប៉ារុងរថភ្លើង​ និង​ស្ថានីយ​រថភ្លើង​ គឺ​​​ជា​ Subject​ តែ​ម្ដង



Leading lines2

ផ្លូវ​ថ្នល់​គឺ​គ្រាន់​តែ​ជា​បន្ទាត់​នាំ​ភ្នែក​អ្នក​ទស្សនា​ទៅ​មើល​ Subject ​ដ៏​សំខាន់​នោះ​​គឺ​​ព្រះ​អាទិត្យ​



៥) រូប​ត្បាញ​ចូល​គ្នា ឬ​រដិបរដុប ​(Patterns and Textures)

នៅ​ពេល​ណា​ Subject​ មាន​លក្ខណៈ​ដូច​ជា​តម្បាញ​ចូល​គ្នា ​ឬ​រដិបរដុប​ជាមួយ​នឹង​ពណ៌​ផ្សេង​ៗ​ ដូច​ជា​កម្រាល​ឥដ្ឋ, ជញ្ជាំង​ឥដ្ឋ,​ ដែក​ច្រែះ,​ ក្រមា, ឬ​អាវ​ពង​ជីងចក់​ជាដើម​ អ្នក​ថត​រូប​ខ្លះ​អាច​មើល​ឃើញ​នូវ​ឈុត​ឆាក​ផ្សេង​ៗ​ផុស​ចេញ​ពី​របស់​ទាំង​ អស់​នេះ​ ដូច្នេះ​គេ​អាច​ថត​រូប​ចេញ​មក​គួរ​ឲ្យ​ចាប់​អារម្មណ៍​ក៏​ថា​បាន។ គេ​មិន​ចាំ​បាច់​ថត​កម្រាល​ឥដ្ឋ, ជញ្ជាំង​ឥដ្ឋ,​ ដែក​ច្រែះ,​ ឬ​ក្រមា​ទាំង​មូល​នោះ​ទេ​ គ្រាន់​តែ​ថត​ផ្នែក​ខ្លះ​ក៏​អាច​រំលេច​នូវ​រូបភាព​បាន​ស្អាត​ដែរ៕



Pattern1



Driftwood Grain Maze



Pattern5



-ស្វែង​យល់​​មុខងារ​បីរ​ដ៏​សំខាន់​​ គឺ​​ Aperture​, Shutter Speed​ និង​ ISO សម្រាប់​​អ្នក​រៀន​ថត​រូប​ដំបូង​





ដោយ៖ មាស រ័ត្ន

ប្រភព៖ nikonusadigitalcameraworld


               

                                                                           

       

       

អ្នកនឹងចូលចិត្ត


       

                   

               
done

               
               
 Comment(s) | 10 February, 2015

           

                   

               
Ming-1stday

               
               
 Comment(s) | 10 February, 2015

           

                   
              

      

      
   

           

               

               

មតិយោបល់


               

           

       

មុន​នឹង​កាន់​កាមេរ៉ា​ទំនើប​ ចាំ​បាច់​ត្រូវ​ចេះ​បី​មុខ​ងារ​​​នេះ​ ទើប​ថត​រូប​បាន​


           

មុន​នឹង​កាន់​កាមេរ៉ា​ទំនើប​ ចាំ​បាច់​ត្រូវ​ចេះ​បី​មុខ​ងារ​​​នេះ​ ទើប​ថត​រូប​បាន​ស្អាត!

មិន​មែន​ឲ្យ​តែ​មាន​លុយ​ទិញ​កាមេរ៉ា​ទំនើប​ ចាប់​ពី​ Nikon 1D​ ឬ​ Canon EOS 650​ ឡើង​ទៅ​ អ្នក​អាច​ថត​រូប​បាន​ស្អាត​នោះ​ទេ។ តាម​ពិត​ទៅ​ កាមេរ៉ា​ប្រភេទ​អាជីព​ (Professional)​ ពិបាក​ថត​ជាង​កាមេរ៉ា​ឌីជីថល​តូច​ៗ​ទៅ​ទៀត​ បើ​អ្នក​មិន​បាន​ដឹង​ពី​មុខងារ​មួយ​ចំនួន​ទេ​នោះ។ ក្នុង​ចំណោម​មុខងារ​សំខាន់​ៗ​ជា​ច្រើន​ បើ​អ្នក​អាច​ចេះ​តែ​បី​ខាង​ក្រោម​នេះ​ វា​ល្មម​នឹង​ជួយ​ឲ្យ​អ្នក​ថត​រូប​បាន​ស្អាត​មិន​ខាន។



camera



Aperture

Aperture​ (AV​ សម្រាប់​កាមេរ៉ា​ Canon ឬ​ A​ សម្រាប់​កាមេរ៉ា​ Nikon)​ គឺ​សំដៅ​លើ​ទំហំ​នៃ​ប្រហោង​ Len​ ដែល​អនុញ្ញាត​ឲ្យ​ពន្លឺ​រត់​ចូល​ទៅ​ក្នុង​កាមេរ៉ា។ Aperture​ ត្រូវ​បាន​គណនា​ជា​ (f/16), ​f/11, ​f/8.0, ​f/5.6, f/4.0, ​f/2.8, ​f/2.0 ​ឬ​ f/1.8។ Aperture ​កាន់​តែ​តូច​ (ឧ.​ f/1.8 )​ ទំហំ​នៃ​ប្រហោង​ Len​ កាន់​តែ​ធំ។



*** ទំហំ​នៃ​ប្រហោង​ Len​ ធំ​ ឬ​ Aperture ​កាន់​តែ​តូច​ (ឧ. f/1.8)​ ពន្លឺ​ដែល​រត់​ចូល​ក្នុង​កាមេរ៉ា​កាន់​តែ​ច្រើន​ ធ្វើ​ឲ្យ​រូប​​ភាព​របស់​អ្នក​កាន់​តែ​ភ្លឺ (មើល​​រូប​​ខាង​​ក្រោម)។



aperture



Shutter Speed

Shutter Speed​ (TV សម្រាប់​កាមេរ៉ា​ Canon​ ឬ​ S​ សម្រាប់​កាមេរ៉ា​ Nikon)​ គឺ​ជា​រយៈពេល​ដែល​ Sensor ​ក្នុង​កាមេរ៉ា​ចាប់​យក​រូប​ភាព។ Shutter Speed​ ត្រូវ​បាន​គណនា​ជា​រូប​មួយ​សន្លឹក​ក្នុង​វិនាទី​ ឧ.​ 1/1000s, ​1/500s,​ 1/250s,​ 1/125s,​ 1/60s,​ 1/30s,​ 1/15s,​ 1/8s,​ 1/4s,​ 1/2s,​ ឬ1s។ ល្បឿន​កាន់​តែ​លឿន​គឺ​វិនាទី​កាន់​តែ​ខ្ពស់​ (ឧ.​1/1000s)។



*** Shutter Speed​​ កាន់​តែ​យូរ​ (ឧ.1/2s) ​រូប​ភាព​មាន​ចលនា​ដែល​អ្នក​ថត​​កាន់​តែ​ព្រឹល។ ផ្ទុយ​មក​វិញ​  Shutter Speed​ កាន់​តែ​លឿន​ (ឧ.1/1000s) ​រូប​ភាព​មាន​ចលនា​ដែល​អ្នក​ថត​​កាន់​តែ​ច្បាស់។



SHUTTER_SPEED_SAMPLE_GRAPHIC



Photography_cheat_sheet_shutter_speed_tips



ISO

សម្រាប់​កាមេរ៉ា​ឌីជីថល​ ISO ​គឺ​ទាក់​ទង​នឹង​ពន្លឺ។ ISO​ ជួយ​ផ្ដល់​នូវ​កម្រិត​ពន្លឺ​ដែល​អ្នក​ចង់​ប្រើ​សម្រាប់​ថត​រូប​ភាព។



iso



***ISO​ កាន់​តែ​ខ្ពស់​ រូប​ភាព​កាន់​តែ​បែក​ (Noise) ដូច​រូប​ខាង​ក្រោម។

noicy



វីដេអូ​​ខាង​ក្រោម​នេះ​​នឹង​ពន្យល់​បន្ថែម​ពេល​អ្នក​សារ៉េ​មុខងារ​ណា​​មួយ​រវាង​​​ Aperture, Shutter Speed, ​និង​ ISO​ វា​ជះ​ឥទ្ធិពល​ទៅ​លើ​ពន្លឺ​នៃ​រូប​ថត។







ក្រោយ​ដឹង​មុខងារ​សំខាន់​ទាំង​បី​ Aperture, Shutter Speed, ​និង​ ISO​ ហើយ​ អ្នក​ត្រូវ​ដឹង​អំពី​​ការ​ជ្រើស​រើស​រវាង​ Canon​ (M, ​AV, ​TV, ​ឬ​ P)​ ឬ​ Nikon​ (M, A, S, ឬ​ P)​ ឲ្យ​ដំណើរ​ការ។



@ M (Manual)៖ អ្នក​ថត​រូប​ជា​អ្នក​​កំណត់​មុខងារ​ទាំង​បី​ខាង​លើ​ដោយ​ខ្លួន​ឯង។



@ AV/A៖ អ្នក​ថត​រូប​ជា​អ្នក​កំណត់ ​Aperture​ និង​ ISO​ ដោយ​ខ្លួន​ឯង​ ខណៈ​កាមេរ៉ា​នឹង​ជួយ​កំណត់​ Shutter Speed​ ដោយ​ស្វ័យ​ប្រវត្តិ។



@ TV/S៖ អ្នក​ថត​រូប​ជា​អ្នក​កំណត់ ​Shutter Speed​ និង​ ISO​ ដោយ​ខ្លួន​ឯង​ ខណៈ​កាមេរ៉ា​នឹង​ជួយ​កំណត់​ Aperture​ ដោយ​ស្វ័យ​ប្រវត្តិ។



ក្រោយ​ដឹង​ពី​មុខងារ​ទាំង​បី​ហើយ​ តោះ​ សាក​ទាញ​កាមេរ៉ា​ទំនើប​របស់​អ្នក​ទៅ​សាក​ល្បង​ថត​ដោយ​សារ៉េ​ចុះ​សារ៉េ​ឡើង​មើល៍​ នោះ​អ្នក​នឹងដឹង​អំពី​​​កាប្រើប្រាស់​មេរ៉ា​អាជីព​ទាំង​នេះ​មិន​ខាន។ បើ​អ្នក​បាន​ដឹង​ពី​មុខ​ងារ​ទាំង​នេះ​ហើយ​ អ្នក​អាច​ទៅ​សិក្សា​ពី​មុខងារ​ផ្សេង​ទៀត​របស់​កាមេរ៉ា​ ឬ​ទៅ​ប្រើ​កាមេរ៉ា​ផ្សេង​បាន​យ៉ាង​ស្រូល៕



តាម​ដាន​ Sabay យើង​នឹង​​ធ្វើ​ការ​បង្ហាញ​បច្ចេកទេស​ផ្សេង​ៗ​ទៀត​​ទាក់​ទង​នឹង​ការ​ថត​រូប​



អត្ថបទ៖ មាស រ័ត្ន

ប្រភព៖ photographylife mir, photographybay


               

Wonderfull


* I LOVE YOU * HTML
















Drop down CSS

/* ----- CSS Nav Menu Styling ----- */ #cssnav { margin: 0px 0 0 -30px; padding: 0px 0px 0px 0px; width: 1050px; /* Set your width to fit your blog */ font: $(tabs.font); /* Template Designer - Change Font Type, Size, Etc */ color: $(tabs.text.color); /* Template Designer - Change Font Size */ } #cssnav ul { background: $(tabs.background.color) $(tabs.background.gradient) repeat-x scroll 0 -800px; _background-image: none; /* Template Designer - Change Menu Background */ height: 20px; /* Change Height of Menu */ list-style: none; margin: 0px; padding: 0px; } #cssnav li { float: left; padding: 0px; } #cssnav li a { background: $(tabs.background.color) $(tabs.background.gradient) repeat-x scroll 0 -800px; _background-image: none; /* Template Designer - Change Menu Background */ display: block; margin: 0px; font: $(tabs.font); /* Template Designer - Change Font Type, Size, Etc */ text-decoration: none; } #cssnav > ul > li > a { color: $(tabs.text.color); /* Template Designer - Change Font Color */ } #cssnav ul ul a { color: $(tabs.text.color); /* Template Designer - Change Color */ } #cssnav li > a:hover, #cssnav ul li:hover { color: $(tabs.selected.text.color); /* Template Designer - Change Font Color on Hover */ background-color: $(tabs.selected.background.color); /* Template Designer - Change Font Background on Hover */ text-decoration: none; } #cssnav li ul { background: $(tabs.background.color) $(tabs.background.gradient) repeat-x scroll 0 -800px; _background-image: none; /* Template Designer - Change Menu Background */ display: none; height: auto; padding: 0px; margin: 0px; position: absolute; width: 200px; /* Change Width Of DropDown Menu */ z-index:9999; } #cssnav li:hover ul { display: block; } #cssnav li li { background: $(tabs.background.color) $(tabs.background.gradient) repeat-x scroll 0 -800px; _background-image: none; /* Template Designer - Change Background */ display: block; float: none; margin: 0px; padding: 0px; width: 200px; /* Change Width Of DropDown Menu */ } #cssnav li:hover li a { background: $(tabs.selected.background.color); /* Template Designer - Change Background of Link on Hover */ } #cssnav li ul a { display: block; height: auto; margin: 0px; padding: 10px; text-align: left; } #cssnav li ul a:hover, #cssnav li ul li:hover > a { color: $(tabs.selected.text.color); /* Template Designer - Change Text Color on Hover */ background-color: $(tabs.selected.background.color); /* Template Designer - Change Background on Hover */ border: 0px; text-decoration: none; }