មុននឹងកាន់កាមេរ៉ាទំនើប ចាំបាច់ត្រូវចេះបីមុខងារនេះ ទើបថតរូបបានស្អាត!
20 Dec, 2014 06:29
Aperture
Aperture (AV សម្រាប់កាមេរ៉ា Canon ឬ A សម្រាប់កាមេរ៉ា Nikon) គឺសំដៅលើទំហំនៃប្រហោង Len ដែលអនុញ្ញាតឲ្យពន្លឺរត់ចូលទៅក្នុងកាមេរ៉ា។ Aperture ត្រូវបានគណនាជា (f/16), f/11, f/8.0, f/5.6, f/4.0, f/2.8, f/2.0 ឬ f/1.8។ Aperture កាន់តែតូច (ឧ. f/1.8 ) ទំហំនៃប្រហោង Len កាន់តែធំ។
*** ទំហំនៃប្រហោង Len ធំ ឬ Aperture កាន់តែតូច (ឧ. f/1.8) ពន្លឺដែលរត់ចូលក្នុងកាមេរ៉ាកាន់តែច្រើន ធ្វើឲ្យរូបភាពរបស់អ្នកកាន់តែភ្លឺ (មើលរូបខាងក្រោម)។
Shutter Speed
Shutter Speed (TV សម្រាប់កាមេរ៉ា Canon ឬ S សម្រាប់កាមេរ៉ា Nikon) គឺជារយៈពេលដែល Sensor ក្នុងកាមេរ៉ាចាប់យករូបភាព។ Shutter Speed ត្រូវបានគណនាជារូបមួយសន្លឹកក្នុងវិនាទី ឧ. 1/1000s, 1/500s, 1/250s, 1/125s, 1/60s, 1/30s, 1/15s, 1/8s, 1/4s, 1/2s, ឬ1s។ ល្បឿនកាន់តែលឿនគឺវិនាទីកាន់តែខ្ពស់ (ឧ.1/1000s)។
*** Shutter Speed កាន់តែយូរ (ឧ.1/2s) រូបភាពមានចលនាដែលអ្នកថតកាន់តែព្រឹល។ ផ្ទុយមកវិញ Shutter Speed កាន់តែលឿន (ឧ.1/1000s) រូបភាពមានចលនាដែលអ្នកថតកាន់តែច្បាស់។
ISO
សម្រាប់កាមេរ៉ាឌីជីថល ISO គឺទាក់ទងនឹងពន្លឺ។ ISO ជួយផ្ដល់នូវកម្រិតពន្លឺដែលអ្នកចង់ប្រើសម្រាប់ថតរូបភាព។
***ISO កាន់តែខ្ពស់ រូបភាពកាន់តែបែក (Noise) ដូចរូបខាងក្រោម។
វីដេអូខាងក្រោមនេះនឹងពន្យល់បន្ថែមពេលអ្នកសារ៉េមុខងារណាមួយរវាង Aperture, Shutter Speed, និង ISO វាជះឥទ្ធិពលទៅលើពន្លឺនៃរូបថត។
ក្រោយដឹងមុខងារសំខាន់ទាំងបី Aperture, Shutter Speed, និង ISO ហើយ អ្នកត្រូវដឹងអំពីការជ្រើសរើសរវាង Canon (M, AV, TV, ឬ P) ឬ Nikon (M, A, S, ឬ P) ឲ្យដំណើរការ។
@ M (Manual)៖ អ្នកថតរូបជាអ្នកកំណត់មុខងារទាំងបីខាងលើដោយខ្លួនឯង។
@ AV/A៖ អ្នកថតរូបជាអ្នកកំណត់ Aperture និង ISO ដោយខ្លួនឯង ខណៈកាមេរ៉ានឹងជួយកំណត់ Shutter Speed ដោយស្វ័យប្រវត្តិ។
@ TV/S៖ អ្នកថតរូបជាអ្នកកំណត់ Shutter Speed និង ISO ដោយខ្លួនឯង ខណៈកាមេរ៉ានឹងជួយកំណត់ Aperture ដោយស្វ័យប្រវត្តិ។
ក្រោយដឹងពីមុខងារទាំងបីហើយ តោះ សាកទាញកាមេរ៉ាទំនើបរបស់អ្នកទៅសាកល្បងថតដោយសារ៉េចុះសារ៉េឡើងមើល៍ នោះអ្នកនឹងដឹងអំពីកាប្រើប្រាស់មេរ៉ាអាជីពទាំងនេះមិនខាន។ បើអ្នកបានដឹងពីមុខងារទាំងនេះហើយ អ្នកអាចទៅសិក្សាពីមុខងារផ្សេងទៀតរបស់កាមេរ៉ា ឬទៅប្រើកាមេរ៉ាផ្សេងបានយ៉ាងស្រូល៕
តាមដាន Sabay យើងនឹងធ្វើការបង្ហាញបច្ចេកទេសផ្សេងៗទៀតទាក់ទងនឹងការថតរូប
អត្ថបទ៖ មាស រ័ត្ន
ប្រភព៖ photographylife, mir, photographybay
No comments:
Post a Comment
ប្រសិនអ្នករាល់គ្នាពេញចិត្ត ចូលចិត្ត នូវប្លក់របស់ខ្ញុំ ឬចង់ស្វែងយល់អំពីពត៌មានអ្វីសូមសរសេរមតិយោបល់នៅទីនេះ !សូមអរគុណ មានលាភរៀងរាល់ថ្ងៃ
If everyone love and like my blog or you want to know about news or something you can write you advice in this place !thank you MEANLEAP EVERYDAY